ថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ
----------------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលនិងវិក្រឹតការស្តីពី “វិធាន និង បទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ" ជូនស្ថាប័នអនុវត្តលទ្ធកម្មរដ្ឋបាលក្រុង-ស្រុក ក្រោមអធិបតីភាព ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារកសាង សមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណង៖ ដើម្បីពង្រឹង ពង្រីកចំណេះដឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារ សម្រាប់មន្ត្រីលទ្ធកម្មឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងលទ្ធកម្មសាធារណជាធរមាន។